អំពីយើង

ឱសថស្ថានដឺឡាហ្ការបានបង្កើតឡើងនៅឆ្នាំ១៩៩៤ដើម្បីបម្រើសេវាកម្មសុខភាពជូនដល់ ប្រជាជននៅភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។ ទស្សនះវិស័យរបស់ឱសថស្ថាន ដឺឡាហ្ការ គឺផ្តល់ជូននូវ ការថែទាំដ៏ល្អទាក់ទងនិងការផ្តល់ប្រឹក្សា ផ្នែកសេវាសុខភាព ជាមួយ ឱសថការី ដែលមានជំនាញនិងសមត្ថភាពខ្ពស់ព្រមទាំងផ្តល់ជូននូវឱសថនិងបរិក្ខារពេទ្យដែលមានគុណភាពខ្ពស់។កាលពីខែកញ្ញាឆ្នាំ២០១៦ឱសថស្ថានដឺឡាហ្ការបានកែប្រែរូបរាងថ្មីដែលមាន លក្ខណះទំនើបប្រកបដោយស្តង់ដាដោយបង្កើននូវភាពងាយស្រួលក្នុងការបំរើសេវាសុខភាពទាំងផ្នែកឱសថនិងផលិតផលផ្សេងៗទៀតដែលមានម៉ាកល្បីៗឈានមុខគេទាំងគុណភាពនិងប្រសិទ្ធិភាពរួមទាំងមានការបណ្តុះបណ្តាលបុគ្គលិកប្រកបដោយវិជ្ជាជីវះខ្ពស់។ដើម្បីបង្កើនភាពទាន់ចិត្តនិងទំនុកចិត្តដល់អតិថិជនឱសថស្ថានយើងខ្ញុំមានឱសថការីនិងបុគ្គលិកជាច្រើននាក់ដែលមានសមត្ថភាពជំនាញពេញលេញនិងបទពិសោធន៏ច្រើនដើម្បីបម្រើជូនដល់តម្រូវការរបស់អស់លោកអ្នកប្រកបដោយភាពរួសរាយរាក់ទាក់និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ទន្ទឹមនឹងនេះឱសថស្ថានដឺឡាហ្ការនិងបន្តការផ្តល់សេវាកម្មដ៏ល្អនេះអោយកាន់តែល្អប្រសើរដើម្បីបម្រើជូនដល់អតិថិជនពោលគឺអស់លោកអ្នកអាចរកជាវរាល់ឱសថនិងផលិតផលតាមវេជ្ជបញ្ជារឺចំនង់ចំណូលចិត្តបានក្នុងពេលតែមួយព្រោះឱសថស្ថានយើងខ្ញុំមានអ្វីៗគ្រប់យ៉ាង ដែលអស់លោកអ្នកត្រូវការ។

បេសកកម្ម

យើងខ្ញុំផ្តល់ជូននូវការថែទាំសុខភាពយ៉ាងទូលំទូលាយចំពោះអតិថិជនដោយផ្តល់ជូននូវដំបូន្មានល្អៗ ឱសថប្រកបដោយគុណភាពខ្ពស់ដែលបានទុកដាក់យ៉ាងត្រឹមត្រូវបំផុតនិងសេវាកម្មរហ័សទាន់ចិត្តពីឱសថការីជំនាញនិងបុគ្គលិកវិជ្ជាជីវះរបស់យើង

សេវាកម្ម

ម៉ោងធ្វើការ
ឱសថស្ថានដឺឡាហ្គា ធ្វើការ 7 ថ្ងៃមួយសប្តាហ៍ចាប់ពីម៉ោង 7:30 ព្រឹករហូតដល់ម៉ោង 7 យប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ សំរាប់ថ្ងៃអាទិត្យចាប់ពីម៉ោង 7:30 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់។
យើង ខ្ញុំផ្តល់ជូននូវសេវាកម្ម 24 ម៉ោងផងដែរដើម្បីបំពេញតម្រូវការរបស់អស់លោកអ្នក ហើយយើងខ្ញុំនិងមានការដឹកជញ្ជូនទៅកាន់កន្លែងដែលអ្នកត្រូវការទូទាំងប្រទេសកម្ពុជា (ការបង់ប្រាក់ងាយស្រួលតាមរយៈវីងវេរលុយ)។សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៩៣ ៧១១ ៧១១ ឫ 0៩២ ៧១១ ៧១១ ។

ដោយដឹងថាអង្គភាពរឺស្ថាប័នមួយចំនួននឹងត្រូវការឱសថរឺបរិក្ខារពេទ្យដើម្បីជួយដល់បុគ្គលិក ដូច្នេះយើងខ្ញុំក៏មានធ្វើជាកញ្ជប់ទៅតាមតម្រូវការរបស់អស់លោកអ្នក។សូមទាក់ទងមកកាន់យើងខ្ញុំចំពោះព័ត៏មានបន្ថែមរឺការបញ្ជារទិញផ្សេងៗតាមរយះទូរស័ព្ទរឺអ៊ីមែល info@pharmacie-delargare.com ។

យើងខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការផ្តល់សេវាកម្មរហ័សដល់កន្លែងរបស់អស់លោកអ្នកក្នុងទីក្រុងភ្នំពេញហើយយើងខ្ញុំធានាថាផលិតផលរបស់យើងខ្ញុំពិតជាទុកដាក់ត្រឹមត្រូវបំផុត។យើងខ្ញុំបានចំរ៉ាញ់យកតែផលិតផលដែលមានម៉ាកល្បីៗទូទាំងពិភពលោកតែប៉ុននោះដើម្បីសុខភាពរបស់អស់លោកអ្នក។សុខុមាលភាពរបស់អស់លោកអ្នកជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកយើងខ្ញុំ។

ការដឹកជញ្ជូន


យើងខ្ញុំមានក្តីរីករាយក្នុងការជំរាបជូនអតិថិជនទាំងអស់អោយបានជ្រាបថាយើងខ្ញុំមានសេវាកម្មដឹកជញ្ជូនថ្នាំពេទ្យ ដល់គេហដ្ឋាននិងកន្លែងធ្វើការរបស់អស់លោកអ្នក។ លោកអ្នកមិនចាំបាច់បើកបរ និងរងនូវកំដៅថ្ងៃទៀតទេឱសថស្ថានដឺឡាហ្ការអាចសម្របសម្រូល និង នាំនូវសុខុមាលភាពដល់កន្លែងរបស់អស់លោកអ្នក។ សូមទូរស័ព្ទមកលេខ ០៩២ ៧១១ ៧៧១ ឫ ០៩៣ ៧១១ ៧៧១ ឫ តាមរយៈអ៊ីមែល info@pharmacie-delagare.com ដើម្បីដឹងពីសេវាកម្មរបស់យើងខ្ញុំ នឹងការបញ្ជារទិញផ្សេងៗ។

នៅឱសថស្ថានដឺឡាហ្ការ, យើងខ្ញុំខិតខំប្រឹងប្រឺងឲ្យអស់ពីលទ្ធភាព
ដើម្បីបំរើដល់អស់លោកអ្នកអោយកាន់តែល្អប្រសើរ។

 

  • ប្រសិនបើលោកអ្នកបញ្ជារទិញក្រោម ១០ ដុល្លា ថ្លៃសេវាចំនួន ២ ដុល្លា
  • ប្រសិនបើលោកអ្នកបញ្ជារទិញលើសពី ១០ ដុល្លា ថ្លៃសេវាចំនួន ១ ដុល្លា
  • ប្រសិនបើលោកអ្នកបញ្ជារទិញលើសពី ២៥ ដុល្លា ថ្លៃសេវាមិនគិតថ្លៃឡើយ។

សេវាកម្មពិសេសនេះផ្តល់ជូនចំពោះអតិថិជនដែលរស់នៅក្នុងរឺជាយទីក្រុងភ្នំពេញតែប៉ុននោះ ចំពោះអតិថិជនតាមបណ្តាខេត្តនានា សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្វ ឫ អ៊ីមែលខាងលើ។

ក្រុមការងាររបស់យើង

យើងខ្ញុំមានក្រុមការងារដែលមានជំនាញវិជ្ជាជីវៈខ្ពស់ដើម្បីផ្តល់សេវាកម្មដល់អស់លោកអ្នក។ជាក់ស្តែងយើងខ្ញុំមានឱសថការីពីររូបនៅចាំទទួលអស់លោកអ្នកគ្រប់ពេលវេលា។ក្រុមការងាររបស់ពូកយើងអាចនិយាយភាសាខ្មែរ ភាសាអង់គ្លេស ភាសាបារាំង និង ភាសាចិន បានយ៉ាងស្ទាត់ជំនាញ។

ផលិតផល

ទាំងឱសថនិងផលិតផលរបស់យើងខ្ញុំមានមានការទទួលស្គាល់លក្ខណះអន្តរជាតិនិងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមុននិងមកដល់កន្លែងយើងខ្ញុំ។

ទំនាក់ទំនង

អាស័យដ្ឋានៈ ផ្ទះលេខ 124Eo ផ្លូវ ព្រះមុនីវង្ស រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: +855 23 430 205

ប្រសិនបើមានជាសំនួរ សូមទំនាក់ទំនងតាម E-mail ឬ លេខទូស័ព្ទ ពួកយើងខ្ញុំ នឹងធ្វើការឆ្លើយតបទៅវិញយ៉ាងឆាប់រហ័ស

Contact Now