No 124Eo Preah Monivong Blvd (93), Phnom Penh, Cambodia. Tel: 092 711 771 or 093 711 771. Email [email protected].

Number 1 International Pharmacy in Phnom Penh since 1994

ផ្ទះលេខ ១២៣Eo ផ្លូវព្រះមុន្នីវង្ស (៩៣),​ ក្រុងភ្នំពេញ, ប្រទេសកម្ពុ.. 092 711 771 or 093 271 771... [email protected].

  • English
  • ភាសាខ្មែរ
  • Français

អំពីយើងខ្ញុំ

ឱសថស្ថានដឺឡាហ្ការបានបង្កើតឡើងនៅឆ្នាំ១៩៩៤ដើម្បីបម្រើសេវាកម្មសុខភាពជូនដល់ ប្រជាជននៅភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។

ទស្សនះវិស័យរបស់ឱសថស្ថាន ដឺឡាហ្ការ គឺផ្តល់ជូននូវការថែទាំដ៏ល្អទាក់ទង និងការផ្តល់ ប្រឹក្សាផ្នែកសេវាសុខភាពជាមួយឱសថការី ដែលមានជំនាញ និងសមត្ថភាព ខ្ពស់ព្រមទាំងផ្តល់ជូននូវឱសថនិងបរិក្ខារពេទ្យ ដែលមានគុណភាពខ្ពស់។

កាលពីខែកញ្ញា ឆ្នាំ២០១៦ ឱសថស្ថាន ដឺឡាហ្ការ បានកែប្រែរូបរាងថ្មី ដែលមានលក្ខណះ ទំនើបប្រកបដោយស្តង់ដាដោយបង្កើននូវភាពងាយស្រួលក្នុងការ បំរើសេវាសុខភាពទាំង ផ្នែកឱសថនិងផលិតផលផ្សេងៗទៀតដែលមានម៉ាកល្បីៗឈានមុខគេទាំងគុណភាព និងប្រសិទ្ធិភាពរួម ទាំងមានការបណ្តុះបណ្តាលបុគ្គលិកប្រកប ដោយវិជ្ជាជីវះខ្ពស់។

ដើម្បីបង្កើនភាពទាន់ចិត្ត និងទំនុកចិត្តដល់អតិថិជនឱសថស្ថានយើងខ្ញុំមានឱសថការី និងបុគ្គលិកជាច្រើននាក់ដែលមានសមត្ថភាពជំនាញពេញលេញ និងបទពិសោធន៏ច្រើនដើម្បីបម្រើជូនដល់តម្រូវការរបស់អស់លោកអ្នកប្រកប ដោយភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។

ទន្ទឹមនឹងនេះឱសថស្ថាន ដឺឡាហ្ការ និងបន្តការផ្តល់សេវាកម្មដ៏ល្អនេះអោយកាន់តែល្អប្រសើរ ដើម្បីបម្រើជូនដល់អតិថិជនពោលគឺអស់លោកអ្នកអាចរកជាវរាល់ឱសថនិងផលិតផលតាមវេជ្ជបញ្ជារឺចំនង់ចំណូលចិត្តបានក្នុងពេលតែមួយព្រោះឱសថស្ថានយើងខ្ញុំមានអ្វីៗគ្រប់យ៉ាង ដែលអស់លោកអ្នកត្រូវការ។​

ការយកចិត្តទុកដាក់ធំបំផុតរបស់ឱសថស្ថានយើងខ្ញុំគឺសុខភាពរបស់លោកអ្នក។ឱសថស្ថាន ដឺ ឡា ហ្គារ គឺជាឱសថស្ថានស្តង់ដារអន្តរជាតិដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ តាំងពីឆ្នាំ 1994។ឱសថស្ថានរបស់យើងខ្ញុំត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994 មកដល់ពេលនេះបានបើកដំណើរការអស់រយៈពេល 30ឆ្នាំ ឱសថស្ថានយើងខ្ញុំនៅតែផ្គត់ផ្គង់ឱសថដែលមានគុណភាពដល់ប្រជាជនកម្ពុជា និងជនបរទេដែលរស់នៅក្នុងប្រទេសកម្ពុជា។

បេសសកម្ម

យើងខ្ញុំផ្តល់ជូននូវការថែទាំសុខភាពយ៉ាងទូលំទូលាយចំពោះអតិថិជនដោយ:

ផ្តល់ជូននូវដំបូន្មានល្អៗ។

ឱសថប្រកបដោយគុណភាពខ្ពស់ដែលបានទុកដាក់យ៉ាងត្រឹមត្រូវបំផុត។

សេវាកម្មរហ័សទាន់ចិត្តពីឱសថការីជំនាញ និងបុគ្គលិកវិជ្ជាជីវះរបស់យើងខ្ញុំ។

យើងខ្ញុំធានាថាឱសថស្ថានរបស់យើងនិងផ្តល់ជូននូវឱសថ តាមតម្រូវការរបស់លោកអ្នក
បើសិនឱសថស្ថានយើងខ្ញុំមិនមាន យើងខ្ញុំនឹងខំស្វែងជាមួយដៃគូបន្ថែម នឹងដឹកជញ្ចូនជូនលោកអ្នក។

យើងបានបណ្តុះបណ្តាលឱសថការីថ្មីរបស់យើងឱ្យក្លាយទៅជាអ្នកប្រឹក្សាដ៏ល្អដើម្បីផ្តល់ជូនទៅអតិថិជន។

យើងខ្ញុំមានឱសថស្ថានយ៉ាងច្រើនប្រភេទសំម្រាប់តម្រូវការលោកអ្នក
យើងខ្ញុំនឹងផ្ដល់ផលិតផលដែលទទួលស្គាល់ពីសកលលោក សំរាប់សុខភាពលោកអ្នក និង សុខុមាលភាព

សេវាកម្ម

ម៉ោងធ្វើការ
ឱសថស្ថាន ដឺ ឡាហ្គារ យើងខ្ញុំបើកដំណើរការ ៧ថ្ងៃក្នុងមួយសប្តាហ៏ ចាប់ពីរថ្ងៃច័ន្ទ ដល់ អាទិត្យ ចាប់ពីម៉ោង 8:00ព្រឹក ដល់ 7:00ល្ងាច

យើង ខ្ញុំផ្តល់ជូននូវសេវាកម្ម 24 ម៉ោងផងដែរដើម្បីបំពេញតម្រូវការរបស់អស់លោកអ្នក ហើយយើងខ្ញុំនិងមានការដឹកជញ្ជូនទៅកាន់កន្លែងដែលអ្នកត្រូវការទូទាំងប្រទេសកម្ពុជា (ការបង់ប្រាក់ងាយស្រួលតាមរយៈវីងវេរលុយ)។សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៩៣ ២៧១ ៧៧១ ឫ 0៩២ ៧១១ ៧៧១ ។
.
អាជីវកម្ម​ដើម្បី​អាជីវកម្ម
ដោយដឹងថាអង្គភាពរឺស្ថាប័នមួយចំនួននឹងត្រូវការឱសថរឺបរិក្ខារពេទ្យដើម្បីជួយដល់បុគ្គលិក ដូច្នេះយើងខ្ញុំក៏មានធ្វើជាកញ្ជប់ទៅតាមតម្រូវការរបស់អស់លោកអ្នក។សូមទាក់ទងមកកាន់យើងខ្ញុំចំពោះព័ត៏មានបន្ថែមរឺការបញ្ជារទិញផ្សេងៗតាមរយះទូរស័ព្ទរឺអ៊ីមែល [email protected]

យើងខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការផ្តល់សេវាកម្មរហ័សដល់កន្លែងរបស់អស់លោកអ្នកក្នុងទីក្រុងភ្នំពេញហើយយើងខ្ញុំធានាថាផលិតផលរបស់យើងខ្ញុំពិតជាទុកដាក់ត្រឹមត្រូវបំផុត។យើងខ្ញុំបានចំរ៉ាញ់យកតែផលិតផលដែលមានម៉ាកល្បីៗទូទាំងពិភពលោកតែប៉ុននោះដើម្បីសុខភាពរបស់អស់លោកអ្នក។សុខុមាលភាពរបស់អស់លោកអ្នកជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកយើងខ្ញុំ។


យើងខ្ញុំមានក្តីរីករាយក្នុងការជំរាបជូនអតិថិជនទាំងអស់អោយបានជ្រាបថាយើងខ្ញុំមានសេវាកម្មដឹកជញ្ចូនថ្នាំពេទ្យ​ ដល់គេហដ្ឋាននិងកន្លែងធ្វើការរបស់អស់លោកអ្នក។ លោកអ្នកមិនចាំបាច់បើកបរនិងរងនូវកំដៅថ្ងៃទៀតទេឱសថស្ថានដឺឡាហ្ការ អាចសម្របសម្រួល និងនាំនូវសុខុមាលភាពដល់កន្លែងរបស់អស់លោកអ្នក។

នៅឱសថស្ថានដឺឡាហ្ការ,​ យើងខ្ញុំខិតខំប្រឺងប្រែងអោយអស់ពីលទ្ធភាពដើម្បីបំរើដល់អស់លោកអ្នកអោយកាន់តែល្អប្រសើរ។
ប្រសិនបើអ្នកបញ្ជារទិញលើសពី៤០ដុល្លា ថ្លៃសេវាមិនគិតថ្លៃឡើយ។
.
សេវាកម្មពិសេសនេះផ្ដល់ជូនចំពោះអតិថិជនដែលរស់នៅក្នុងរឺជាយទីក្រុងភ្នំពេញតែប៉ុន្នោះ ​​​​​ចំពោះអតិថិជនតាមបណ្តាខេត្តនានា សូមទាក់ទងមកយើងខ្ញុំតាមរយះទូរស័ព្ទរឺអ៊ីមែលខាងលើ។

ប្រសិនអ្នកត្រូវការឱសថស្ថាន,​ សូមទាក់ទងមកយើងខ្ញុំ:
លេខទូរស័ព្ទយើងខ្ញុំ​ ០៩៣ ២៧១ ៧៧១ រឺ ០៩២ ៧១១ ៧៧១
ឬ តាមរយះអ៊ីម៉ែល [email protected]

ក្រុមយើងខ្ញុំ

យើងខ្ញុំមានក្រុមការងារដែលមានជំនាញវិជ្ជាជីវៈខ្ពស់ដើម្បីផ្តល់សេវាកម្មដល់អស់លោកអ្នក។

ជាក់ស្តែងយើងខ្ញុំមានឱសថការីពីររូបនៅចាំទទួលអស់លោកអ្នកគ្រប់ពេលវេលា។

ក្រុមការងាររបស់ពូកយើងអាចនិយាយភាសាខ្មែរ​ ភាសាអង់គ្លេស ភាសាបារាំង និង ភាសាចិន បានយ៉ាងស្ទាត់ជំនាញ។

យើងបានពង្រឹងការយល់ដឹងរបស់ឱសថការីយើងខ្ញុំអំពីការថែទាំសុខភាព និងបានបង្ហាត់បង្រៀនពួកគាត់ ដោយគ្រូឯកទេសជាតិនិងអន្តរជាតិ។

ខាងក្រោមនេះគឺជាទីតាំងសាខារបស់យើងខ្ញុំ
Pharmacie de la Gare Main branch
Pharmacie de la gare BKK1 branch
Pharmacie de la gare Chaktomuk branch
Pharmacie de la gare Chbar Ampov branch

ផលិតផល

ទាំងឱសថនិងផលិតផលរបស់យើងខ្ញុំមានមានការទទួលស្គាល់លក្ខណះអន្តរជាតិនិងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមុននិងមកដល់កន្លែងយើងខ្ញុំ។

ការថែរក្សារ ថែទាំសុខភាព ជាបាវចនារបស់យើងខ្ញុំ។

វាជារឿងសំខាន់ដែលយើងខ្ញុំផ្តល់នូវផលិតផលល្អៗ និងទុកដាក់យ៉ាងត្រឹមត្រូវមុននិងប្រើប្រាស់។​​ការទុកដាក់ត្រឹមត្រូវ ផ្តល់នូវលទ្ធផលគាប់ប្រសើរ ហើយសុខភាពរបស់អស់លោកអ្នកត្រូវបានថែរក្សា។

ការទាក់ទងមកយើងខ្ញុំ:

អតិថិជនទាំងអាចស្វែងរក ឱសថស្ថានដឺឡាហ្ការ​ នៅផ្ទះលេខ ១២៣Eo ផ្លូវព្រះមុន្នីវង្ស (៩៣),​ ក្រុងភ្នំពេញ, ប្រទេសកម្ពុជា។

ខាងក្រោមនេះគឺជាទីតាំងសាខារបស់យើងខ្ញុំ
Pharmacie de la Gare Main branch
Pharmacie de la gare BKK1 branch
Pharmacie de la gare Chaktomuk branch
Pharmacie de la gare Chbar Ampov branch

កុំភ្លេចតាមដានយើងខ្ញុំនៅលើ Instagram និង Facebook !

លេខទូរស័ព្ទ:​ ០៩៣ ២៧១ ៧៧១ រឺ ០៩២ ៧១១ ៧៧១
អ៊ីម៉ែលរបស់យើងខ្ញុំ [email protected] ឬ ទំនាក់ទំនងតាមរយះខាងក្រោម

     Copyright © Pharmacie de la Gare.