ផ្ទះលេខ ១២៣Eo ផ្លូវព្រះមុន្នីវង្ស (៩៣), ក្រុងភ្នំពេញ, ប្រទេសកម្ពុជា.. 092 711 771 / 093 271 771... [email protected].
អំពីយើងខ្ញុំ
ឱសថស្ថានដឺឡាហ្ការបានបង្កើតឡើងនៅឆ្នាំ១៩៩៤ដើម្បីបម្រើសេវាកម្មសុខភាពជូនដល់ ប្រជាជននៅភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។
ទស្សនះវិស័យរបស់ឱសថស្ថាន ដឺឡាហ្ការ គឺផ្តល់ជូននូវការថែទាំដ៏ល្អទាក់ទង និងការផ្តល់ ប្រឹក្សាផ្នែកសេវាសុខភាពជាមួយឱសថការី ដែលមានជំនាញ និងសមត្ថភាព ខ្ពស់ព្រមទាំងផ្តល់ជូននូវឱសថនិងបរិក្ខារពេទ្យ ដែលមានគុណភាពខ្ពស់។
កាលពីខែកញ្ញា ឆ្នាំ២០១៦ ឱសថស្ថាន ដឺឡាហ្ការ បានកែប្រែរូបរាងថ្មី ដែលមានលក្ខណះ ទំនើបប្រកបដោយស្តង់ដាដោយបង្កើននូវភាពងាយស្រួលក្នុងការ បំរើសេវាសុខភាពទាំង ផ្នែកឱសថនិងផលិតផលផ្សេងៗទៀតដែលមានម៉ាកល្បីៗឈានមុខគេទាំងគុណភាព និងប្រសិទ្ធិភាពរួម ទាំងមានការបណ្តុះបណ្តាលបុគ្គលិកប្រកប ដោយវិជ្ជាជីវះខ្ពស់។
ដើម្បីបង្កើនភាពទាន់ចិត្ត និងទំនុកចិត្តដល់អតិថិជនឱសថស្ថានយើងខ្ញុំមានឱសថការី និងបុគ្គលិកជាច្រើននាក់ដែលមានសមត្ថភាពជំនាញពេញលេញ និងបទពិសោធន៏ច្រើនដើម្បីបម្រើជូនដល់តម្រូវការរបស់អស់លោកអ្នកប្រកប ដោយភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។
ទន្ទឹមនឹងនេះឱសថស្ថាន ដឺឡាហ្ការ និងបន្តការផ្តល់សេវាកម្មដ៏ល្អនេះអោយកាន់តែល្អប្រសើរ ដើម្បីបម្រើជូនដល់អតិថិជនពោលគឺអស់លោកអ្នកអាចរកជាវរាល់ឱសថនិងផលិតផលតាមវេជ្ជបញ្ជារឺចំនង់ចំណូលចិត្តបានក្នុងពេលតែមួយព្រោះឱសថស្ថានយើងខ្ញុំមានអ្វីៗគ្រប់យ៉ាង ដែលអស់លោកអ្នកត្រូវការ។

ទុកដាក់ចំបងធំបំផុតរបស់ពួកយើង គឺសុខភាពរបស់អស់លោកអ្នក
ឱសថស្ថានដឺឡាហ្ការជាឱសថស្ថានអន្តរជាតិដំបូងគេបង្អស់ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៩៤

បេសសកម្ម
យើងខ្ញុំផ្តល់ជូននូវការថែទាំសុខភាពយ៉ាងទូលំទូលាយចំពោះអតិថិជនដោយ:
ផ្តល់ជូននូវដំបូន្មានល្អៗ។
ឱសថប្រកបដោយគុណភាពខ្ពស់ដែលបានទុកដាក់យ៉ាងត្រឹមត្រូវបំផុត។
សេវាកម្មរហ័សទាន់ចិត្តពីឱសថការីជំនាញ និងបុគ្គលិកវិជ្ជាជីវះរបស់យើងខ្ញុំ។
យើងខ្ញុំធានាថាឱសថស្ថានរបស់យើងចំពោះលោកអ្នក បើសិនជាលោកអ្នកត្រូវការឱសថស្ថាន ប៉ុន្តែយើងខ្ញុំពុំមាន យើងខ្ញុំនឹងខំស្វែងជាមួយដៃគូខ្ញុំបន្ថែម នឹងដឹកជញ្ចូនជូនអ្នក។
យើងខ្ញុំមានឱសថស្ថានយ៉ាងច្រើនប្រភេទសំម្រាប់តម្រូវការលោកអ្នក
យើងខ្ញុំនឹងផ្ដល់ផលិតផលដែលទទួលស្គាល់ពីសកលលោក សំរាប់សុខភាពលោកអ្នក និង សុខុមាលភាព
សេវាកម្ម
ម៉ោងធ្វើការ
ឱសថស្ថានដឺឡាហ្ការ បើកបម្រើការងារដល់អតិថិជនចំនួន 7 ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង 8:00 ព្រឹករហូតដល់ម៉ោង 7 យប់ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ សំរាប់ថ្ងៃអាទិត្យចាប់ពីម៉ោង 8:00 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់។
យើង ខ្ញុំផ្តល់ជូននូវសេវាកម្ម 24 ម៉ោងផងដែរដើម្បីបំពេញតម្រូវការរបស់អស់លោកអ្នក ហើយយើងខ្ញុំនិងមានការដឹកជញ្ជូនទៅកាន់កន្លែងដែលអ្នកត្រូវការទូទាំងប្រទេសកម្ពុជា (ការបង់ប្រាក់ងាយស្រួលតាមរយៈវីងវេរលុយ)។សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៩៣ ២៧១ ៧៧១ ឫ 0៩២ ៧១១ ៧៧១ ។
.
អាជីវកម្មដើម្បីអាជីវកម្ម
ដោយដឹងថាអង្គភាពរឺស្ថាប័នមួយចំនួននឹងត្រូវការឱសថរឺបរិក្ខារពេទ្យដើម្បីជួយដល់បុគ្គលិក ដូច្នេះយើងខ្ញុំក៏មានធ្វើជាកញ្ជប់ទៅតាមតម្រូវការរបស់អស់លោកអ្នក។សូមទាក់ទងមកកាន់យើងខ្ញុំចំពោះព័ត៏មានបន្ថែមរឺការបញ្ជារទិញផ្សេងៗតាមរយះទូរស័ព្ទរឺអ៊ីមែល [email protected]
យើងខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការផ្តល់សេវាកម្មរហ័សដល់កន្លែងរបស់អស់លោកអ្នកក្នុងទីក្រុងភ្នំពេញហើយយើងខ្ញុំធានាថាផលិតផលរបស់យើងខ្ញុំពិតជាទុកដាក់ត្រឹមត្រូវបំផុត។យើងខ្ញុំបានចំរ៉ាញ់យកតែផលិតផលដែលមានម៉ាកល្បីៗទូទាំងពិភពលោកតែប៉ុននោះដើម្បីសុខភាពរបស់អស់លោកអ្នក។សុខុមាលភាពរបស់អស់លោកអ្នកជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកយើងខ្ញុំ។
សេវាការដឹកជញ្ចូន
យើងខ្ញុំមានក្តីរីករាយក្នុងការជំរាបជូនអតិថិជនទាំងអស់អោយបានជ្រាបថាយើងខ្ញុំមានសេវាកម្មដឹកជញ្ចូនថ្នាំពេទ្យ ដល់គេហដ្ឋាននិងកន្លែងធ្វើការរបស់អស់លោកអ្នក។ លោកអ្នកមិនចាំបាច់បើកបរនិងរងនូវកំដៅថ្ងៃទៀតទេឱសថស្ថានដឺឡាហ្ការ អាចសម្របសម្រួល និងនាំនូវសុខុមាលភាពដល់កន្លែងរបស់អស់លោកអ្នក។
នៅឱសថស្ថានដឺឡាហ្ការ, យើងខ្ញុំខិតខំប្រឺងប្រែងអោយអស់ពីលទ្ធភាពដើម្បីបំរើដល់អស់លោកអ្នកអោយកាន់តែល្អប្រសើរ។
• ប្រសិនបើអ្នកបញ្ជារទិញលើសពី៤០ដុល្លា ថ្លៃសេវាមិនគិតថ្លៃឡើយ។
.
សេវាកម្មពិសេសនេះផ្ដល់ជូនចំពោះអតិថិជនដែលរស់នៅក្នុងរឺជាយទីក្រុងភ្នំពេញតែប៉ុន្នោះ ចំពោះអតិថិជនតាមបណ្តាខេត្តនានា សូមទាក់ទងមកយើងខ្ញុំតាមរយះទូរស័ព្ទរឺអ៊ីមែលខាងលើ។
ប្រសិនអ្នកត្រូវការឱសថស្ថាន, សូមទាក់ទងមកយើងខ្ញុំ:
លេខទូរស័ព្ទយើងខ្ញុំ ០៩៣ ២៧១ ៧៧១ រឺ ០៩២ ៧១១ ៧៧១
ឬ តាមរយះអ៊ីម៉ែល [email protected]
ផលិតផល
ទាំងឱសថនិងផលិតផលរបស់យើងខ្ញុំមានមានការទទួលស្គាល់លក្ខណះអន្តរជាតិនិងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមុននិងមកដល់កន្លែងយើងខ្ញុំ។
ការថែរក្សារ ថែទាំសុខភាព ជាបាវចនារបស់យើងខ្ញុំ។
វាជារឿងសំខាន់ដែលយើងខ្ញុំផ្តល់នូវផលិតផលល្អៗ និងទុកដាក់យ៉ាងត្រឹមត្រូវមុននិងប្រើប្រាស់។ការទុកដាក់ត្រឹមត្រូវ ផ្តល់នូវលទ្ធផលគាប់ប្រសើរ ហើយសុខភាពរបស់អស់លោកអ្នកត្រូវបានថែរក្សា។
ការទាក់ទងមកយើងខ្ញុំ:
អតិថិជនទាំងអាចស្វែងរក ឱសថស្ថានដឺឡាហ្ការ នៅផ្ទះលេខ ១២៣Eo ផ្លូវព្រះមុន្នីវង្ស (៩៣), ក្រុងភ្នំពេញ, ប្រទេសកម្ពុជា។
លេខទូរស័ព្ទ: ០៩៣ ២៧១ ៧៧១ រឺ ០៩២ ៧១១ ៧៧១
អ៊ីម៉ែលរបស់យើងខ្ញុំ [email protected] ឬ ទំនាក់ទំនងតាមរយះខាងក្រោម
Copyright © Pharmacie de la Gare.